ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសអណ្ដែតទឹកប្រឡាយផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈក្មេងៗឃ្វាលក្របីប្រទះឃើញសពអណ្ដែតទឹកប្រឡាយនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗមកពិនិត្យខ្លាចជារឿងឃាដកម្ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២០ស្ថិតខាងក្រោយឡឥដ្ឋ
ក្នុងភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖ បុរសខាងលើមានឈ្មោះ ជ័យ សុខេន អាយុ ៥០ឆ្នាំ មុខរបរបើករថយន្តដឹកដី មានទីលំនៅ ភូមិដើមពោធិ៍ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានអោយដឹងថា៖ មុនកើតហេតុឃើញបុរសម្នាក់ចុះមុជទឹកប្រឡាយប៉ុន្តែម្នាក់ៗមិនបានចាប់អារម្មណ៍ លុះក្រោយមកនៅវេលាម៉ោង៨ព្រឹកទើបមានការភ្ញាក់ផ្អើលប្រទះឃើញសពអណ្ដែតទឹកនិងរាយការណ៍ដល់សមត្ថកិច្ចតែម្ដង។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកជនរងគ្រោះពិតជាស្លាប់ដោយរអឹលជើងធ្លាក់ចូលទឹកប្រឡាយប្រាកដមែនមិនមានស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។

ក្រោយពិនិត្យសពរួចសមត្ថកិច្ចនគរបាលជំនាញបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន


ចែករំលែក៖