ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ជួយសម្រួលឲ្យនិស្សិតខ្មែរ ៣២នាក់ ធ្វើដំណើរមកកម្ពុជាវិញ ក្រោយបញ្ចប់ការសិក្សា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារAKP បានចេញផ្សាយនៅថ្ងៃពុធទី៥ ខែសីហាឆ្នាំ២០២០នេះថា និស្សិតខ្មែរចំនួន ៣២នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យចំនួន១៦ នៅប្រទេសថៃ ត្រូវបានស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើកិច្ចសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេសនៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹកប៉ោយប៉ែត ក្នុងការជួយសម្រួលដំណើរមាតុភូមិនិវត្តន៍ប្រទេសវិញ

សូមជម្រាបថា បន្ទាប់ពីនិស្សិតខ្មែរចំនួន ៣២នាក់ បានបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យផ្សេងចំនួន១៦ នៅក្នុងប្រទេសថៃ រួចមកពួកគេបានស្នើសុំឲ្យស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ជួយសម្រួលក្នុងការដំណើរចាក់ចេញពីប្រទេសថៃ ដើម្បីត្រលប់មកប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី០៥ខែសីហា ឆ្នាំ២០២០

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា នាពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ​-១៩ ដែលអាចប្រឈមនឹងរលកទី២ រដ្ឋាភិបាលថៃ ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ដោយ៖ស តារា


ចែករំលែក៖