ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាន់ វល័ក្ខ ចេញមុខរិះគន់ចំៗទៅបុគ្គលិកហាង Best Food ប្រើប្រាស់សម្តីមិនសមរម្យដាក់ភ្ញៀវ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ បានបញ្ចេញសាររិះគន់ខ្លាំងៗទៅកាន់បុគ្គលិកហាងផ្នែកសន្តិសុខនៃហាងលក់អាហារល្បីឈ្មោះយីហោ”Best Food “ ថាបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យនិងមិនឲ្យតម្លៃមកលើភ្ញៀវ។
​ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២០គ្រាដែលនាងបានចេញពីនាងបានចូលទៅហាងខាងលើដើម្បីទទួលទានអាហា។ តារាស្រីរូបនេះបានបង្ហោះសាររិះគន់ខ្លាំងៗ ដោយស្នើឲ្យម្ចាស់ហាងធ្វើការអប់រំបុគ្គលិករបស់ខ្លួនឡើងវិញក្រោយពីប្រើប្រាស់ពាក្យសម្តីមិនសមរម្យមករកនាង ដែលនាងលើកឡើងថាជាសម្តីដែលឈ្លើយ ជាមួយភ្ញៀវដែលមកទទួលទានអាហានៅទីនោះហើយនាងពិតជាមិនអាចទទួលយកបាន។ នាងថ្លែងទាំងខឹងថា “នាងមិនមែនមកសុំទេ ប្រើចរិកចេញមកដូចគេមិនដល់មិនស្មើរ”។ នាងចាត់ទុកសកម្មភាព និងពាក្យសម្តីទាំងនេះនឹងអាចប៉ពាល់ដល់ភ្ញៀវផ្សេងទៀតនិងប៉ះពាល់កិត្តិយសហាងផងដែរ។
​មិនទាន់ទទួលបានការបញ្ជាក់ណាមួយពីម្ចាស់ហាងខាងលើនៅឡើយ។ ទោះជាយ៉ាងណាកន្លងទៅអាហាដ្ឋាន”Best Food”ចាប់ផ្តើមមានឈ្មោះល្បីលើការលក់ស៊ុបឆ្អឹងស្មងគោនាតំបន់ទឹកល្អក់១ ដែលគេសង្កេតឃើញមានភ្ញៀវជាច្រើនចូលប្រជ្រៀតគ្នាទទួលទាន។ ស្របគ្នានេះក៏លេចចេញការរិះគន់មួយចំនួនលើការប្រើប្រាស់ពាក្យសម្តីមិនសមរម្យបែបនេះមកលើកភ្ញៀវ ហើយក៏មានភ្ញៀវមួយចំនួនរអ៊ូរទាំពីសេវាកម្មនៃហាងនេះផងដែរ៕ដោយ៖វឌ្ឍនា

 


ចែករំលែក៖