ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋវៀតណាមស្លាប់ ដោយសារ COVID-19 កើនឡើងដល់៩នាក់ហើយ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលវៀតណាម នៅរសៀលថ្ងៃទី ខែសីហានេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺCOVID-19 សរុបកើនឡើងដល់ នាក់ហើយ

បើតាមការអះអាងរបស់មន្ត្រីសុខាភិបាលវៀតណាម មានអ្នកស្លាប់ ករណីទៀត ដែលជាស្ត្រីមានវ័យ ៦៧ឆ្នាំ រស់នៅខេត្ត Quang Nam ដោយសារតែស្ត្រីរូបនេះ មានជំងឺទឹកនោមផ្អែមកម្រិត មេរោគនៅក្នុងឈាមជំងឺខូចគ្រលៀន និងជំងឺផ្សេងទៀតជាដើម

ដោយឡែកលោក Nguyen Truong Son អនុរដ្ឋមន្ត្រីសុខាភិបាល ក៏បានវាយតម្លៃថា៖ ករណីឆ្លង COVID-19 របស់វៀតណាម នឹងនៅតែកើនឡើងក្នុងរយៈពេល ១០ថ្ងៃខាងមុខ

គួរបញ្ជាក់ថា នាពេលកន្លងមក រដ្ឋមន្ត្រីសុខាភិបាលវៀតណាម  បានបញ្ជាក់ថា ខេត្តក្រុងយ៉ាងតិចចំនួន១០ មានករណីឆ្លង COVID-19 ដែលទាក់ទងនឹងទីក្រុងដាណា ភាគច្រើននៃខេត្តក្រុងទាំងនេះ គឺស្ថិតនៅភាគខាងជើង បច្ចុប្បន្នករណីអ្នកស្លាប់សរុបដោយសារ COVID-19 បានកើនឡើងដល់ចំនួន នាក់ ណះករណីឆ្លងបានកើនឡើងដល់ ៧១៧ករណី ចំណែកអ្នកជាសះស្បើយមានចំនួន ៣៨១នាក់ដោយ៖ស តារា


ចែករំលែក៖