ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។ ក្នុងនោះត្រូវផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០០០០រៀល ក្នុងមន្ត្រីរាជការសុីវិលម្នាក់ នៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ យោធិន នៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការ នៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យដូចមានកំណត់ក្នុងអនុក្រិត្យលេខ១១ អនក្រ បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧៕

ដោយ៖សិលា


ចែករំលែក៖