ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឈ្នះកម្មវិធីវាយតឺន្នីស US Open នឹងត្រូវកាត់ប្រាក់រង្វាន់ដោយសារវិបត្តិកូវីដ-១៩

ចែករំលែក៖

កីឡាអន្តរជាតិ៖ សហព័ន្ធវាយកូនបាល់(តឺន្នីស)សហរដ្ឋអាមេរិកបានប្រកាសថា អ្នកឈ្នះការប្រកួតឯកត្តជនក្នុងកម្មវិធី US Open នឹងទទួលបានប្រាក់រង្វាន់តិចជាង៣លានដុល្លារអាមេរិកនៅឆ្នាំនេះ ប៉ុន្តែប្រាក់រង្វាន់ប្រកួតវគ្គជម្រុះជុំទីមួយកើនឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីម្សិលមុិញ។

កម្មវិធីប្រកួតកីឡាវាយតឺន្នីស Grand Slam ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា ក្នុងទីក្រុងញូវយ៉កនឹងប្រព្រឹត្តទៅដោយគ្មានអ្នកគាំទ្រនិងតារាវាយតឺន្នីសល្បីៗមួយចំនួនក្នុងឆ្នាំនេះទេ ចំពេលមានការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩នៅពាសពេញសហរដ្ឋអាមេរិក។

ប្រាក់រង្វាន់សរុបចំនួន៥៣,លានដុល្លារបានធ្លាក់ចុះកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ចំនួន៥៧លានដុល្លារដែលជាចំនួនអ្នកទទួលបានរង្វាន់ច្រើនគេបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃការប្រកួតនេះ។ អ្នកឈ្នះកម្មវិធីប្រកួតឯកត្តជននឹងទទួលបានតិចជាងលានដុល្លារ ដែលកាលពីឆ្នាំ២០១៩ទទួលបាន,៨៥លានដុល្លារអាមេរិក

លោក Mike Dowse នាយកប្រតិបត្តិនៃ USTA បានមានប្រសាសន៍ថា“ការបែងចែកប្រាក់រង្វាន់សម្រាប់កម្មវិធី US Open ឆ្នាំ២០២០ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង USTA, WTA និង ATP ហើយតំណាងឱ្យការប្តេជ្ញាចិត្តគាំទ្រដល់កីឡាករ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេក្នុងអំឡុងពេលដែលមិនធ្លាប់មានដោយសារវិបត្តិកូវីដ-១៩ លើសពីនេះទៀតលោកអះអាងថា ស្ថាប័នកំពុងបរិច្ចាគថវិកាចំនួន,លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់កីឡាករដែលមានប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ បន្ទាប់ពីការរីករាលដាលនៃជំងឺនេះ

សូមបញ្ជាក់ថា ម្ចាស់ការពារតំណែងជើងឯកកីឡាករ Rafa Nadalនិងកីឡាការិនីលំដាប់លេខ១ពិភពលោក Ash Barty ស្ថិតក្នុងចំណោមអ្នកដែលបានសំរេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ US Open នេះដោយលើកឡើងពីក្តីបារម្ភអំពីការឆ្លង និងសុវត្ថិភាពផ្ទាល់ខ្លួន បច្ចុប្បន្នសហរដ្ឋអាមេរិកមានច្រើនជាង,៧៩លានករណីកំពុងឆ្លងជំងឺកូវី-១៩ហើយមនុស្សជាង១៥៧.០០០នាក់បានស្លាប់ដោយសារជំងឺនេះ ៕ដោយ៖ភារៈ


ចែករំលែក៖