កីឡាអន្តរជាតិ៖ ក្រោយពីប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយរួចរាល់កាលពីរាត្រីម្សិលមុិញ ការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ក្របខ័ណ្ឌ Europa League រដូវកាល២០១៩-២០២០ បានរកឃើញ៨ក្រុមដែលត្រូវប្រកួតវគ្គជម្រុះបន្តទៀត។ ៤ក្រុមដែលប្រកួតឈ្នះជើងទី២កាលពីយប់មុិញមានក្រុម Bayer Leverkusen, ក្រុម Sevilla, ក្រុម Wolverhampton និងក្រុម Basel ។
ក្រុម Bayer Leverkusen បានយកឈ្នះជើងទី២ទៅលើក្រុមភ្ញៀវមកពីស្តុកឡេន Rangers ក្នុងលទ្ធផល១ទល់០ រកបានដោយកីឡាករ Diaby នៅនាទីទី៥១។ ក្រុម Sevilla បានយកឈ្នះក្រុមខ្លាំងរបស់អុីតាលីក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Reguilón នៅនាទីទី២១ និង១គ្រាប់ទៀតរកបានដោយកីឡាករ En-Nesyri នៅនាទីទី៤៤។
ចំណែកក្រុមមកអង់គ្លេស Wolverhampton បានយកឈ្នះក្រុម Olympiakos Piraeus ក្នុងលទ្ធផល១ទល់០ ដែលជាការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Jiménez នៅនាទីទី៨ ធ្វើឲ្យក្រុមនេះមានសំណាងបានឡើងទៅកាន់វគ្គ៨ក្រុមតែម្តង។ មួយក្រុមទៀតគឺក្រុម Basel បានយកឈ្នះក្រុមមកពីអាល្លឺម៉ង់Eintracht Frankfurt ក្នុងលទ្ធផល១ទល់០ រកបានដោយកីឡាករ Frei នៅនាទីទី៨៨។
សូមបញ្ជាក់ថា ក្រុមទាំង៨នឹងត្រូវប៉ះគ្នាដើម្បីប្រជែងយក៤ក្រុមទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ជើងទី១ គឺក្រុមបិសាចក្រហម Man United ត្រូវប៉ះជាមួយក្រុម Copenhagen នៅថ្ងៃទី១១ សីហា, ក្រុម Inter Milan ត្រូវប៉ះក្រុម ក្រុម Bayer Leverkusen នៅថ្ងៃទី១១ សីហាដូចគ្នា, ក្រុម Shakhtar Donetsk ត្រូវប៉ះក្រម Basel នៅថ្ងៃទី១២ សីហា។ ចំណែកក្រុម Wolverhampton ត្រូវប៉ះជាមួយក្រុម Sevilla នៅថ្ងៃទី១២ សីហា។ ដោយឡែកការប្រកួតវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រគ្រោងធ្វើនៅថ្ងៃទី១៧-១៨ សីហា ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ៕ ដោយ៖ភារៈ