ព័ត៌មានទាន់ហេតុការណ៍៖

យើងចូលរួមអភិរក្សការពាររូបបដិមា បុរាណរបស់ដួងព្រលឹងជាតិ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្រុមអភិរក្សប្រាសាទព្រះខ័នរួមសហការជាមួយនគរបាលបេតិកភណ្ឌ បានចុះពិនិត្យមើល រូបបដិមាថ្មគោល។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ នៅព្រឹកនេះ។

ខាងអង្គភាពមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបន្តថា៖   រូបបដិមា ថ្មគោល នេះគឺស្ថិតនៅទីតាំងក្នុងចម្ការប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិខ្នារថ្មី ឃុំ រណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ   ដែលមានចម្ងាយពីប្រាសាទព្រះខ័ន ប្រហែល ១០ គីឡូម៉ែត្រ។

ក្រុមអភិរក្សប្រាសាទព្រះខ័នបានយកចិត្តទុកដាក់ការពារបេតិកភណ្ឌបុរាណនៃដួងព្រលឹងជាតិ និងរក្សាជាតំបន់អភិរក្ស កម្សាន្ត ស្រូបយកអ្នកទេសចរជាតិ អន្តរជាតិ បានមកទស្សនាទៀតផង៕

ដោយ៖ សិលា


ចែករំលែក៖