ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការទទួលខុសត្រូវ តាមតួនាទីភារកិច្ច ជាប់ជានិច្ច

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងពង្រឹងការងារគ្រប់ពេលវេលា ដល់នាយ នាយរងកងរាជអាវុធហត្ថ ឱ្យមានការទទួលខុសត្រូវ តាមតួនាទីភារកិច្ច ជានិច្ច។ នេះជាសកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ។ ក្នុងនោះមានដូចជា៖ 

– សកម្មភាព កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ និងជៀសផុតពីជំងឺឆ្លងកូវីដ covid-19 ។

– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យបោសជូតទាំងខាងក្នុងខាងក្រៅបរិវេណកន្លែងធ្វើការ លាងសំអាត រថយន្ត ម៉ូតូ រួចរួសរាន់ងូតទឹកស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។ នៅពេលរសៀលក្នុងទីបញ្ជាការ និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងអវុធហត្ថរាជធានីភ្នំពេញបានធ្វើលំហាត់ប្រាណ ហាត់កីឡា អោយមានសុខភាពល្អ រហ័សរហួន និងកាយសម្បទារឹងមាំផងដែរ ។

– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ៕

ដោយ៖ សិលា


ចែករំលែក៖