ព័ត៌មានទាន់ហេតុការណ៍៖

ខឹងអ្នកគ្រូពេទ្យមិនស្រលាញ់ខ្លួនស្ទាក់វាយកណ្ដាលផ្លូវផ្អើលទាំងព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានប្រើហិង្សាវាយនារីម្នាក់ដែលជាគ្រូពេទ្យរងរបួសយ៉ាងដំណំខណៈតាមសុំស្នេហ៏នាងមិនព្រមស្រលាញ់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៦ខែសីហាឆ្នាំ២០២០នៅចំនុចភូមិតាត្រាវ​ ឃុំ​កំពង់​ត្រាច​ ស្រុករមាសហែក។

នគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះព្រាប  ភារម្យ​ អាយុ២៩ឆ្នាំ រស់នៅភូមិតាវាំង ឃុំ​គគីរ​ ស្រុករមាសហែកខេត្តស្វាយរៀង។

ចំណែកនារីរងគ្រោះមានឈ្មោះម៉ី សេរីអាយុ២៨ឆ្នាំបម្រើការងារនៅមន្ទីពេទ្យបង្អែកស្រុករមាសហែករស់នៅភូមិតាវាំងឃុំគគីរ ស្រុករមាសហែក។

បើតាមការបំភ្លឺពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុនាងបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅមន្ទីពេទ្យបង្អែកស្រុករមាសហែកគោលបំណងត្រឡប់មកផ្ទះដូចសព្វដងខណៈនោះស្រាប់តែជនសង្ស័យដែលរស់ក្នងភូមិឃុំជាមួយគ្នាដែលតាមសុំស្នេហ៍ ប៉ុន្តែរូបនាងបានបដិសេធមិនព្រមស្រឡាញ់បានជិះម៉ូតូមកឈប់ក្បែររួចបានស្ទុះវាយមួយដៃនិងបុកម៉ូតូផ្តួលចាប់ច្របាច់កអូសទៅខាង​ត្បូង​ថ្នល់​វាយ​ជា​ច្រើន​ដៃ​ក្រោយមកនាងបានសំពះអង្វរទេីបជនសង្ស័យព្រមឈប់វាយ។

ក្រោយមកទើបនាងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាននិងឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្ដង។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រើហិង្សាប្រាកដមែនទើបសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

{“source_sid”:”4B9D8AC1-17AA-4545-80C9-B98E75F91950_1596778615859″,”subsource”:”done_button”,”uid”:”4B9D8AC1-17AA-4545-80C9-B98E75F91950_1596778593061″,”source”:”other”,”origin”:”unknown”}

ដោយ៖យឹមសុថាន


ចែករំលែក៖