ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យទីតាំងនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ការចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមឥណទានសម្បទានរបស់ ធនាគារនីហរ័ណ អាហរ័ណ កូរ៉េ “KHM-20” ដឹកនាំដោយ លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក កឹម បូរី អនុរដ្ឋលេខាធិការ ទទួលបន្ទុក បានដឹកនាំក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារដោះស្រាយផលប៉ះពាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យទីតាំងនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ដែលកំពុងដំណើរការសិក្សាប្លង់លម្អិត អនុវត្តដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd នៅក្នុងក្រុងតាខ្មៅ ព្រមទាំងបានដឹកនាំអង្គប្រជុំដើម្បីពិភាក្សាអំពីទំហំការងារគម្រោងជាមួយនឹងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងពិភាក្សាពីបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងយន្តការបន្តសម្រាប់អនុវត្តគម្រោងនៅពេលខាងមុខ។

បន្ទាប់មកក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យស្ថានភាពជាក់ស្តែងរួមមាន ស្ថានីយបូមទឹកកខ្វក់ និងចុះពិនិត្យបណ្តាញលូ ស្ថិតនៅក្នុងនៅខេត្តកណ្តាលនេះផងដែរ៕ដោយ៖ សិលា


ចែករំលែក៖