ខេត្តប៉ៃលិន៖ជនសង្ស័យប្រុសស្រី៦នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅចុះឃាត់ខ្លួនតាមដីការបស់សាលាដំបងខេត្តប៉ៃ លិន ហើយក្រោយពីសាកសួររួចជនសង្ស័យទាំង៦នាក់រួចក៏បញ្ជូនជនទាំងនោះទៅឃុំខ្លួននៅពន្ធនាគារខេត្តប៉ៃលិន ពាក់ពន្ធ័ក្នុងករណី លួចដោយមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះប្រព្រឹត្តទៅនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ០២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ដោយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ។ជនសង្ស័យមាន:
ទី១.ឈ្មោះ សៀន កំសត់ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ទី ២.ឈ្មោះ បៀ រ៉ាទី ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី៣.ឈ្មោះ សៅ បុណ្យ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី៤.ឈ្មោះ តង់ ថៃហ្វុង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី៥.ឈ្មោះ ភឹម ឡង់ឌី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី៦.ឈ្មោះ រ៉ន សុនីសា ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះគឺពាក់ពន្ធ័ក្នុងករណី លួចដោយមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិស្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើតាមដីកាបង្គាប់របស់លោក គឹម ម៉េង ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តប៉ៃលិននិងបានបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាខេត្តប៉ៃលិន ៕ដោយ៖ស សារ៉េត