ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ នៅមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២៣, ផ្លូវលេខ២០២, ផ្លូវលេខ១៨៨, ផ្លូវលេខ១៩៤ ,ផ្លូវលេខ២០៦ និងផ្លូវលេខ២១៩ ក្នុងសង្កាក់ផ្សាដេប៉ូទី១ រាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង ដូច្នេះហើយទើបលោកឯកឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានអាជ្ញាធរសង្កាត់ ក៏ដូចជាកម្លាំងនគរបាលចុះណែនាំនិងរៀបចំសណ្តាប់ធ្នាប់។

លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌបានឱ្យដឹងថា ដោយកន្លងមក លោកបានឱ្យមន្រ្តីអាជ្ញាធរមូលដ្ឋានសង្កាត់ ចុះណែនាំក្រុមអាជីវករជាច្រើនដងមកហើយ តែបងប្អូនដែលប្រកបអាជីវកម្មលក់គ្រឿងរថយន្តនៅតែមិនអនុវត្តតាមគោលការណ៍របស់រដ្ឋបាលខណ្ឌដែលអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាលោក ឃួង ស្រេង អភិបាលរាជធានី ដែលតែងតែជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ចុះណែនាំ រៀបចំសណ្ដាប់ធ្នាប់ដើម្បីរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ជនពិការភាពធ្វើដំណើរ និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ជាចុងក្រោយ ប្រជាពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរតាមបណ្ដោយផ្លូវក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១នេះ បានសាទរ ចំពោះចំណាត់ការរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ព្រោះកន្លងមក ពេលធ្វើដំណើរឆ្លងកាត់ម្ដងៗ មានការកកស្ទះដោយសារតែបងប្អូនអ្នកប្រកបអាជីវកម្មយកចិញ្ជើមផ្លូវដាក់តាំងលក់គ្រឿងបន្លាស់រថយន្តរបស់ខ្លួន។ ដូចនេះក្រោយប្រតិបត្តិការជាក់ស្តែងគេសង្កេតឃើញថាមានភាពស្រឡះល្អនិងងាយស្រួលធ្វើដំណើរជាងមុនផងដែរ៕ដោយ៖ រ៉ា រ៉ា


ចែករំលែក៖