ខេត្តត្បូងឃ្មុំ ៖ សូមបន្តប្រុងប្រយ័ត្នយក ចិត្តទុកដាក់ចំពោះការប្រេីម៉ូទ័របូមទឹក ព្រោះវាងាយទទួលរងគ្រោះថ្នាក់ណាស់ ខណៈករណីដដែលនេះបានកេីតលេីបុរសម្នាក់ត្រូវម៉ូទ័របូមទឹកឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ បេីទោះជាក្រុមគ្រួសារព្យាយាមជួយសង្គ្រោះនាំទៅកាន់មន្ទីរពេទ្យក៏ដោយ ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះជា ហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវ ខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ស្លាប់កាលពីវេលាម៉ោង១៨៖៣០នាទីព្រលប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ។
ប្រភពបន្តថា នៅមុនពេលកេីតហេតុជនរងគ្រោះកំពុងជួសជុលម៉ូទ័របាញ់ទឹក រួចរាល់ហើយក៏បាញ់ទឹកសាកនៅកន្លែងទិញជ័រ និងមុខផ្ទះរបស់ខ្លួនបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្ដង ។
ចំពោះករណីនេះកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់និងគ្រូពេទ្យមណ្ឌលសុខភាពចុះពិនិត្យធ្វើការស្រាវជ្រាវ ហេីយបានពិនិត្យនិងសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយឆ្លងចរន្ដអគ្គិសនីឆក់ប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
ធ្វេីកំណត់ហេតុចប់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ