ភ្នំពេញ ៖ រថយន្តម៉ាកFUSO សណ្ដោងកុងតឺន័រដឹកដែកមួយគ្រឿង ខណៈកំពុងធ្វេីដំណេីរហេីយបម្រុងបត់អែបផ្លូវ ស្រាប់តែមានម៉ូតូPassAppមួយគ្រឿងមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យPassAppរួញចូលគ្នារងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យតៃកុងរងរបួសបែកក្បាលហូរឈាមពេញអាវ តែមិនប៉ះពាល់ដល់ភ្ញៀវអង្គុយខាងក្រោយឡេីយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា,ព្រឹទ្ធសភា និងអធិការកិច្ច តាមបណ្ដោយផ្លូវ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1915 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៧៨ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏ចាប់ហ្រ្វ័ងបំណងបត់អែបផ្លូវខាងឆ្វេងដៃ ស្របពេលនោះក៏មានម៉ូតូPassAppមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HJ-9212 ដែលបានដឹកភ្ញៀវ២នាក់មកពីក្រោយយ៉ាងលឿន ចាប់ហ្រ្វ័ងមិនទាន់បានបុករថយន្តFUSOពេញទំហឹង បណ្ដាលឲ្យម៉ូតូPassAppរួញស្ទេីចូលគ្នារងការខូចខាតយ៉ាងដំណំ ។
ចំណែកតៃកុងPassAppបានបែកក្បាលហូរឈាមពេញអាវ តែមិនព្រមឡេីងរថយន្តសាមុយឡេីយ ។ ដោយឡែកភ្ញៀវ២នាក់អង្គុយខាងក្រោយមិនរងរបួសនោះទេ ក្រោយកេីតហេតុក៏ឡេីងPassAppផ្សេងចេញទៅបាត់ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលេី ហេីយបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូPassAppខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ