ភ្នំពេញ៖ បែលហ្ស៊ិកមានបំណងចង់ជួយអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ និង ចាត់ទុកប្រាសាទព្រះវិហារ ជាសម្បតិទេសចរណ៍ វប្បធម៌ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា និងមានសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរមិនចាញ់ប្រាសាទអង្គរវត្ត។
សូមជម្រាបថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២០កន្លងមកនេះ ជាមួយលោក Philippe Kridelka ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងបាងកកបានជម្រាបជូនថា បែលហ្ស៊ិកមានបំណងចង់ជួយអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ និង ចាត់ទុកប្រាសាទព្រះវិហារ ជាសម្បត្តិទេសចរណ៍ វប្បធម៌ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា និងមានសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរមិនចាញ់ប្រាសាទអង្គរវត្តឡើយ។
សូមអាននូវខ្លឹមសារលម្អិត នៃលទ្ធផលជំនួបតាមទូរស័ព្ទដូចទាំងស្រុងដូចខាងក្រោមនេះ៕ដោយ៖ សិលា