ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីសតិមិនល្អម្នាក់ត្រូវបានរថភ្លើងកិនដាច់ជាច្រើនកំណាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង ៤និង០០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០មាន គ្រោះថ្នាក់រថភ្លើងបុកនិងកិនមនុស្សម្នាក់បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់នៅតាមបណ្តោយផ្លូវដែកក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនរងគ្រោះឈ្មោះ អ៊ុង សុខ ភេទស្រី អាយុជាង៤០ឆ្នាំ ជាមនុស្សមានសតិមិនល្អ អង្គុយលើផ្លូវរថភ្លើង រួចត្រូវរថភ្លើងបើកបុក កិន បណ្ដាលឲ្យដាច់សាកសពជាច្រើនកំណាត់។
បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖