ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាពធ្លាក់ផ្លូវស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ មានករណីគ្រោះ ថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបង្ក ឡើងដោយខ្លួនឯងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារស្រវឹងស្រាជិះម៉ូតូធ្លាក់ផ្លូវ។

ឧប្បត្តិហេតុនេះកើតឡើងនៅ​ វេលាម៉ោង១២និង៤០ នាទីរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ 62 គីឡូម៉ែត្រលេខ 62 ក្នុងភូមិសាស្ត្រភូមិរំចេកឃុំរមណីស្រុករវៀង ខេត្តព្រះវិហារ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរមណីបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះសុខ ស្រួ ភេទប្រុសអាយុ 35 ឆ្នាំរស់នៅភូមិទូលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ

២ ឈ្មោះ អៀម ដុះ ភេទប្រុសអាយុ 55 ឆ្នាំរស់នៅភូមិទួលរវាង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ជនរងគ្រោះទាំង២នាក់ស្លាប់នៅកន្លែងកើតហេតុដោយសារស្រវឹងស្រាហើយជិះម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅស៊េរី 05ស្លាកលេខកំពង់ចាម 1D 04 64 បណ្តាលឲ្យធ្លាក់ផ្លូវដោយមិនបានពាក់មួកសុវត្ថិភាព។

សាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖