ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ៖ ផ្អាកការផ្ដល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក​ ថ្ងៃ១៧​ ដល់​ ២១​ ខែសីហា​ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹង​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា៖ ក្រសួង​ផ្អាកការផ្ដល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក​ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក​ មន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានី​ ខេត្ត​ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត​ មណ្ឌលផ្ដល់សេវាបណ្ណបេីកបរយានយន្តនៅផ្សារទំនេីបAEON1 និងផ្សារទំនេីបAEON2 ។

ដោយហេតុផលថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាក ។ ហើយក្នុងថ្ងៃឈប់សម្រាកការងារ​នេះផងដែរគិត នៅថ្ងៃ១៧​ ដល់​ ២១​ ខែសីហា​ ឆ្នាំ២០២០៕ដោយ៖ សិលា


ចែករំលែក៖