ព័ត៌មានទាន់ហេតុការណ៍៖

ចង់ស្លាប់ខ្លួនឯងសោះនាំអំពល់ទុក្ខដល់គេ និងសាច់ញាតិ វេទនាបំផុតពេលយកសពមកធ្វើបុណ្យ

ចែករំលែក៖

ភ្នំពេញ៖ តាមពិតទៅតាមធម៌ព្រះពុទ្ធ ក៏ដូចជាសាសនាដទៃទៀត (អ្នកដែលស្លាប់ទៅហើយ គឺគ្មានកំហុសទេ) តែ ចំពោះផ្លូវច្បាប់វិញ បើជននោះមានពិរុទ្ធក៏ត្រូវរលត់បណ្តឹងអាជ្ញាដែរ។ ប៉ុន្តែរឿងមួយនេះ ប្រជាពលរដ្ឋឆ្ងល់មែនទែន ព្រោះ ជនរងគ្រោះចេះរកកន្លែងស្លាប់ឃើញ ឡើងទៅចងកលើដើមឈើកម្ពស់ជិត ២០ម៉ែត្រ ដែលស្លាប់ទៅហើយបង្កឱ្យសាច់ញាតិ ប្រជាពលរដ្ឋ សមត្ថកិច្ចនិង អាជ្ញាធរលំបាកវេទនាក្នុងមធ្យោបាយឡើងទៅយកសពមកធ្វើបុណ្យតាមប្រពៃណី។ នេះហើយបានគេថា៖ «ចង់ស្លាប់ខ្លួនឯងសោះ នាំអំពល់ទុក្ខដល់គេ និងសាច់ញាតិ វេទនាបំផុតពេលយកសពមកធ្វើបុណ្យ»។

បើតាមលោកប្រធានភូមិបានផ្ដល់ព័ត៌មានថា មានបុរសម្នាក់ឡើងទៅចង.កសម្លាប់ខ្លួននៅលើចុងឈើកម្ពស់១៧ម៉ែត្រនៅ ចំណុចវាលពីរ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​ កាលពីវេលាម៉ោង៥៖៣០នាទីព្រលឹម ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ ។

បុរសដែលស្លាប់មានឈ្មោះ ផល ភិន អាយុ៣១ឆ្នាំ រស់នៅភូមិ​ប្រហាល​ ឃុំ​តាលោ​ ស្រុក​តាលោ​សែនជ័យ បានមកស្នាក់នៅធ្វើចម្ការជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយជនរងគ្រោះត្រូវបានគេសង្កេតឃើញថាមានសតិមិនសូវគ្រប់ផងទេ៕ដោយ៖ សិលា


ចែករំលែក៖