ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ អាវុធហត្ថខណ្ឌសែនសុខ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានចាត់ឲ្យ ក្រុមការងារជាតំណាងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី អេង​ កុសល​ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកា ដែលប្រមូលបានមកពី នាយ នាយរង​ អាវុធហត្ថខណ្ឌសែនសុខ ទាំងអស់ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២៨៥០០០០៛ (ពីរលានប៉ែតសិបប្រាំម៉ឺនរៀល), ទឹកដោះគោឆៅ២យួរ, ទឹកសុទ្ធ២កែស ទៅជូនមិត្ត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖