ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបើកលឿនខ្វះការប្រុងប្រយ័ត្នបុកក្មេងរត់ឆ្លងផ្លូវកិនស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖បើតាមលោក ជា សីហា  នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថានៅវេលាម៉ោង១២និង៣០នាទីរសៀលត្រូវននឹង ថ្ងៃសៅរ៍៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងដោយរថយន្តបុកក្មេងរត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យ បែកក្បាលចេញខួរស្លាប់ភ្លាមៗ  នៅលើបណ្ដោយ ផ្លូវលំក្រាលកៅស៊ូ​ ស្ថិត​នៅភូមិតាង៉ែនលេី​ សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​ ខេត្ដប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថាករណីខាងលើបណ្តាលឲ្យរថយន្តខូចខាតស្រាល ចំនួន ០១គ្រឿង​ និងស្លាប់ ក្មេងស្រី០១នាក់។ 

បន្ទាប់មកអ្នកបើកបររថយន្តបានរត់គេចខ្លួនចេញពីកន្លែងកេីតហេតុដោយទុករថយន្តចោលនៅលើផ្លូវនឹងកន្លែងកើតហេតុ។

-រីឯរថយន្តដែលបុកក្មេងឆ្លងផ្លូវនោះម៉ាក SSANG YONG ISTANA 1999 ពណ៌ស ពាក់ស្លាកលេខ​ ប៉ៃលិន​ 2A 7304 បេីកបរក្នុងទិសដៅ ពីត្បូងទៅជេីងស្រាប់តែកូនក្មេងរត់ឆ្លងផ្លូវចាប់ហ្រ្វ័ងមិនទាន់ក៏បុកតែម្តង។ 

ក្មេងរងគ្រោះឈ្មោះ​ ស្រីម៉ៅ​ ភេទស្រី​​ អាយុ​ ៣ឆ្នាំ​  រស់នៅភូមិតាង៉ែនលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ស្លាប់នៅកន្លែងកេីតហេតុ ។

សមត្ថកិច្ចបន្តថាមូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្សខ្វះការប្រុងប្រយ័ត្ន​ ដោយបង្កឲ្យគ្រោះថ្នាក់។

ចំណែកឯសាកសពក្មេងស្រីរងគ្រោះក្រោយពីសមត្ថខខកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងរួចក៏ប្រគល់ជូនឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន​  ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖