ខេត្តពោធិ៍សោត់៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកលេងបណ្ដាញ បានបង្ហោះតៗគ្នាពាក់ព័ន្ធករណីប្រជាពលរដ្ឋបានចោទប្រកាន់ថា សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានចាប់គោយន្តដឹកអុសរបស់ពលរដ្ឋចំនួន២គ្រឿង នឹងបានដុតគោយន្តកម្ទេចចោល ស្ថិតនៅភូមិ ដំបូក ១០០ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០ មិនពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តពោធិ៍សាត់នោះទេ គឺ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ( Wild Aids ) ជាអ្នកដុត ។
ជាក់ស្តែងនៅក្នុងលិខិតបកស្រាយរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រោយមានការបង្ហោះហ្វេសប៊ុកបានចោទប្រកាន់ថា កម្លាំងនគរបាលខេត្ត បានចុះបង្រ្កាបករណីព្រៃឈើនៅចំណុចខាងលើហើយក៏ចាប់ឃាត់គោយន្តចំនួន២គ្រឿង នឹងបានដុតបំផ្លាញគោយន្តនោះចោលទៀត ដូច្នេះ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមច្រានចោលព័ត៌មាននេះ មិនដូចការចោទប្រកាន់នោះទេ។ ក្រោយលិចលឺព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុ និងសាកសួរពីជនរងគ្រោះផ្ទាល់ដោយមានទាំងវិដេអូ ដែលពលរដ្ឋថតក្នុងទូរស័ព្ទ បង្ហាញឲ្យឃើញថា ទាំងនោះមិនមែនជាសកម្មភាពរបស់មន្រ្តីនគរបាលខេត្តពោធិ៍សាត់នោះទេ ។ ជាក់ស្តែង គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ( Wild Aids ) ជាអ្នកដុត ។
ដោយឡែកជុំវិញករណីខាងលើនេះដែរ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក៏បានសរសេរបង្ហោះតៗគ្នាថា៖ ខ្ញុំនៅតែឆ្ងល់ថា តេី អង្គការមានសិទ្ធិដល់ថ្នាក់ដុតបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានឬ ? តេីមាត្រាប៉ុន្មាន ដែលចែងអោយអង្គការមានសិទ្ធិអំណាចរឹបអូសវត្ថុតាងជាបទល្មេីសពាក់ព័ន្ធព្រៃឈើ បំផ្លាញចោលដោយគ្មានសេចក្ដីសម្រេចពីតុលាការ ? បេីសិនជា ប្រជាពលរដ្ឋប្រព្រឹត្តបទល្មើស គួរតែចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ មិនគួរអង្គការសម្រេចចិត្តបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋចោលដូច្នេះទេ ។ ទង្វើរបស់អង្គការនេះ ប៉ះពាល់ដល់ រដ្ឋាភិបាលធ្ងន់ធ្ងរណាស់ ។ ដូច្នេះអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ គួរតែហៅអង្គការនោះ មកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។ ជាពិសេសគួរតែសងគោយន្តនោះដល់ប្រជាពលរដ្ឋវិញ ៕
តោះចង់ដឹងលិខិតបំភ្លឺរបស់សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ សូមអានលិខិតនៅខាងក្រោម៖