ព័ត៌មានទាន់ហេតុការណ៍៖

ឡំប្រឺតា២គ្រឿងពន្លះគ្នានៅភ្លើងស្តុបបំបែកជាបួន​ បណ្ដាលឲ្យម្ខាងក្រឡាប់ផ្ងារជើង

ចែករំលែក៖

      ភ្នំពេញ៖ ជារឿងមួយចម្លែកដែរ​ខណៈដែលឡំប្រឺតា២គ្រឿងសង្ស័យអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍បើកក្នុងល្បឿនលឿន​ បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យម្ខាងក្រឡាប់ផ្ងារជើង តែគ្មានអ្នករងរបួស​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០​ និង៣០នាទីយប់​ ថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវម៉ៅសេទុង​ កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ ។ 

    តាមប្រភពព័ត៌មានពីកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ​មានបុរសម្នាក់បានបើកឡំប្រឺតា ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HQ-4205​ ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុត្រង់ផ្លូវបំបែកជាបួន​តាមទិសបញ្ជាសញ្ញាចរាចរណ៍ ភ្លាមនោះស្រាប់តែឡំប្រឺតាមួយគ្រឿងទៀត​ ពណ៌លឿង  ពាក់ស្លាកលេខ​ កំពង់ចាម1S-3270បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនលឿន​ដោយបំពានភ្លើងសញ្ញាចរាចរណ៍​ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នកបើកបរឡំប្រឺតាពណ៌សខ្ទាតចេញពីឡំប្រឺតារងរបួសស្រាល។ ចំណែកអ្នកបេីកឡំប្រឺតា ពណ៌លឿង​ ខ្ទាតអូសប្រមាណជាង៥ម៉ែត្រ​បណ្តាលឱ្យឡំប្រឺតានោះក្រឡាប់ផ្ទប់ជាមួយនឹងបង្គោលភ្លើងផ្ងារជើងម្ខាង​ តែក៏សំណាងល្អម្យ៉ាងដែរដែលមិនបង្កគ្រោះដល់មនុស្ស។ 

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ​ ខណៈនោះភាគីអ្នកបើកបរឡំប្រឺតាពណ៌លឿងព្រមទទួលកំហុស និងព្រមសងថ្លៃខូចខាតទាំងអស់ដល់ភាគីអ្នកបើកឡំប្រឺតាពណ៌សដើម្បីបញ្ចប់រឿងនៅនិឹងកន្លែង៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖