ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យតែស្រវឹងស្រាបានជិះម៉ូតូម្នាក់ឯងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ សួគ៌ា ដឹកយកទៅសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខហាង រាត្រីមនោរម្យថ្មី តាមផ្លូវបេតុងទួលពង្រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បេីតាមសម្ដីសន្តិសុខម្នាក់ប្រចាំការនៅកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តមួយគ្រឿងមិនចាំម៉ាក ពណ៌ស បានធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងខាងលេីក្នុងទិសដៅពីកេីតទៅលិច ខណៈពេលនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 IG -8027 យ៉ាងលឿនមកបុកពីក្រោយរថយន្តខាងលេីបណ្ដាលឲ្យបាក់ជេីងម្ខាងរងរបួសធ្ងន់ រីឯរថយន្តដែលត្រូវយុវជនខាងលេីបុកឃេីញស្ថានភាពមិនស្រួលក៏បន្តទៅមុខបាត់ស្រមោលតែម្ដង ។
ក្រោយកេីតហេតុ យុវជនរងគ្រោះដែលរបួសធ្ងន់ខាងលេីត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យឯកជន សួគ៌ាផងដែរ ។ ចំណែកឯម៉ូតូត្រូវបានឪពុកនិងម្ដាយរបស់ជនរងគ្រោះមកយកទៅរក្សាទុកដោយខ្លួនឯង ៕ ដោយ៖ ភារ៉ា ដង្កោ