ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបឡង់គ្រីស័របានជ្រុលទៅបុកជាមួយឡំប្រឺតានៅត្រង់ចំណុចភ្លេីងស្តុបផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតនិងជជែកយកត្រូវរៀងៗខ្លួន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបលូប្រាំ ផ្លូវចោមចៅកែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
ភាគីខាងរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញAK-1545 ។ ចំណែកភាគីខាងឡំប្រឺតា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ1GX-4438។
តាមសម្តីម្ចាស់ឡំប្រឺតា បានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបើកតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបពណ៌ក្រហមក៏ឈប់ចាំភ្លេីងខៀវ។ បន្ទាប់មកក៏លោតភ្លេីងខៀវភ្លាមនោះគាត់ក៏បន្តដំណេីរទៅមុខបានបន្តិចក៏មានរថយន្តឡង់គ្រីស័រធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនបានមកបុកឡំប្រឺតាគាត់ពេញទំហឹងតែម្តង។
បេីតាមម្ចាស់រថយន្តវិញបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបើករថយន្តតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបពណ៌ខៀវគាត់ក៏បានបន្តដំណេីរទៅមុខទៀតភ្លាមនោះក៏មានឡំប្រឺតាបើកមកបុករថយន្តគាត់ពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកទៅយានយន្តទាំងពីរគ្រឿងរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕
ដោយ សុខាសែនជ័យ