ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយបូមទឹកទួលសំពៅនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ(ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ខែសីហា ឆ្នាំ២០២០នេះ ការដ្ឋានសម្រេចសាងសង់បាន៩៨% ហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ ។
បើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះថា ការដ្ឋានសាងសង់ស្ថានីយបូមទឹកទួលសំពៅ នឹងដាក់ឱ្យដំណើរការបូមទឹកចុងសប្តាហ៍នេះហើយ ។ ដោយគិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០ការដ្ឋាននេះ សម្រេចសាងសង់បាន៩៨% ដែលមានម៉ូទ័របូមទឹកទំហំ១ម៉ែត្រចំនួន៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើឱ្យសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។
សូមបញ្ជាក់ថា ស្ថានីយបូមទឹកទួលសំពៅបាននិងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹកបន្ថែមចំនួនចំនួន១២ម៉ែត្រគូបក្នុងមួយនាទី ដែលបំពង់ម៉ូទ័រថ្មីចំនួន៤គ្រឿងទំហំ១ម៉ែត្រលើសមត្ថភាពបូមទឹកបច្ចុប្បន្នមានត្រឹមតែ៥ម៉ែត្រគូបក្នុងមួយវិនាទី ហើយការដ្ឋានសាងសង់គិតត្រឹមថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០នេះសម្រេចបាន៩៥ភាគរយរួចហើយ ។
ស្ថានីយថ្មីនេះនិឹងមានសមត្ថភាពបូមទឹកសរុបចំនួន ១៧ ម៉ែត្រគូបក្នុងមួយវិនាទីសម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌ ព្រែកព្នៅ ខណ្ឌពោធិ៏សែនជ័យនិងខណ្ឌកំបូល៕ដោយ៖សំរិត