ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារមន្ទីរបរិស្ថានខេត្ដព្រះវិហារចុះល្បាត​នៅចំណុចណារ៉ុង អូរតាឡះ ទួលកំបោរ

ចែករំលែក៖

ខេត្តព្រះវិហារ៖ រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៨-៩ ខែសីហា​ ឆ្នាំ​២០​២០ នៅដែនជម្រកសត្វព្រៃព្រះរកា-ឆែប​ មន្រ្តី​ប្រចាំ​ស្នាក់ការថ្មកែវ​ សហការជាមួយនគរបាល​ឃុំឆែបពីរ ចុះល្បាត​នៅចំណុចណារ៉ុង អូរតាឡះ ទួលកំបោរ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានជួបការកាប់រុករានដីប្រហែលបណ្តោយ២០ម៉ែត្រគុណ៣០ម៉ែត្រ និងដកកូនឈើទើបដាំថ្មីចំនួន១២ដើម​ ព្រមទាំងបានដាក់ស្លាកសញ្ញាហាមឃាត់បានចំនួន៥ស្លាកសញ្ញាផងដែរ។

ដោយឡែកនៅថ្ងៃទី៥-៩ ខែសីហា​ ឆ្នាំ​
២០​២០​ មន្រ្តី​ប្រចាំ​ស្នាក់ការ​ដំរីបូត បានចុះល្បាតនៅចំណុច អូរ​ទឹកថ្លា​ លេខបូក​អូរ​ទឹកខ្មៅ​ វាលកើប ថ្មជញ្ជាំង ស្ថិត​នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយចាប់ដកហូតបាន​អាវុធ​កែច្នៃ ចំនួន២ដើម និងអន្ទាក់ខ្សែកាប្លិ៍ចំនួន៥០ខ្សែ។ វត្ថុ​តាងទាំងអស់នេះ ត្រូវបានយកមក​រក្សាទុក​នៅស្នាក់ការដំរីបូត។
ចំណែកនៅដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព មន្រ្តីប្រចាំស្នាក់ការព្រៃវែង មន្ត្រីប្រចាំតំបន់ការពារទេសភាពព្រះវិហារ មន្ត្រីប្រចាំតំបន់ការពារទេសភាពប្រាសាទបាកាន និងមន្ត្រីប្រចាំស្នាក់ការតាសែង បានចុះល្បាតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយមិនបានជួបប្រទះនឹងបទល្មើសអ្វីនោះទេ៕

ដោយ៖ សិលា


ចែករំលែក៖