ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក ..! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន»

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ៈ៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន»។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ពីស្ថានភាពជលសាស្ត្រ ក្នុងអាងទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន ដែលមានសភាពប្រែប្រួលនៃកម្ពស់ទឹក បង្កឡើងដោយការប្រែប្រួលអាកាសធាតុ (ភ្លៀងធ្លាក់តិច) ដោយរួមមានខ្លឹមសារសំខាន់ៗដូចជា៖ ចំណែកគ្រប់គ្រងនៃរបបទឹកនៅតាមបណ្តាប្រទេសទន្លេមេគង្គ ស្ថានភាពជលសាស្ត្រ និងការប្រែប្រួល (ការថយចុះ) នៃរបបទឹកទន្លេមេគង្គនៅកម្ពុជា កិច្ចសហប្រតិបត្តិការនានាក្នុងតំបន់មេគង្គ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាល។
ចំពោះវាគ្មិនដែលនឹងអញ្ជើញចូលរួម គឺ៖ តំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖