ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២សប្តាហ៍សោះ ក្រោយបើកសាលារៀនឡើងវិញ ក្មេងៗនៅសហរដ្ឋអាមេរិករកឃើញករណីវិជ្ជមានកូវីដ-១៩ជិត ១០ម៉ឺនាក់

ចែករំលែក៖

អន្តរជាតិ បើគិតចាប់តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ចាប់តាំងពីអាជ្ញាធរអនុញ្ញាតិឲ្យមានការបើកសាលារៀនឡើងវិញនោះ ស្រាប់តែមន្រ្តីជំនាញរកឃើញក្មេងៗនៅសហរដ្ឋអាមេរិករហូតដល់ទៅជិត ១០ម៉ឺននាក់ បានឆ្លងជំងឺ COVID-19 ខណៈដែលឥឡូវនេះចំនួនអ្នកឆ្លងជំងឺ COVID-19 នៅអាមេរិកបានកើនដល់ លាននាក់ហើយ។ នេះបើយោងតាមបណ្ឌិតសភាកុមារអាមេរិកាំង(American Academy of Pediatrics)

បណ្ឌិតសភាកុមារអាមេរិកាំង បានបញ្ជាក់ថា ចំនួនក្មេងៗដែលបានឆ្លងជំងឺCOVID-19 មានចំនួន ៩៧,០០០នាក់ ហើយគិតចាប់តាំងពីជំងឺនេះបានវាយប្រហារសហរដ្ឋអាមេរិក មានក្មេងៗប្រមាណជា ៣៣៨,០០០នាករួចមកហើយ ដែលបានឆ្លងជំងឺ COVID-19 នេះ។

ដោយឡែកលោកវេជ្ជបណ្ឌិត Tina Hartert នៃសាកលវិទ្យាល័យVanderbilt ក៏មានប្រសាសន៍ដែរថា៖ ការបង្កើនការធ្វើតេស្តលើកុមារនឹងក្លាយជាកត្តាសំខាន់ក្នុងការកំណត់តួនាទីរបស់ពួកគេក្នុងការចម្លងជំងឺ ហើយពេលនេះអ្នកស្រីវេជ្ជបណ្ឌិតកំពុងដឹកនាំមូលនិធិដែលផ្ដល់ដោយរដ្ឋាភិបាលដើម្បីផ្ដល់ឲ្យគ្រួសារចំនួន ,០០០ ឲ្យទទួលបានឧបករណ៍ធ្វើតេស្ដនៅផ្ទះ។នេះជាឆ្លើយតបនឹងការទប់ស្កាត់ការរីករាលដានៃជំងឺ COVID-19 សាលារៀនធំៗនៅ California, Los Angeles និង San Diego ដែលមានសិស្សសរុប ៧២០,០០០ បានសម្រេចឲ្យសិស្សរៀនពីផ្ទះមកវិញ

ជុំវិញបញ្ហានេះដែរ សម្រាប់នៅ រដ្ឋNew York ឯណោះវិញ អភិបាលក្រុងលោក Bill De Blasio កំពុងស្នើសុំមតិពីអាណាព្យាបាល ដើម្បីថាតើគួរឲ្យកូនៗរៀននៅសាលា នៅផ្ទះ ឬរៀនលាយគ្នា (hybrid) អាណាព្យាបាលនឹងមានពេលរហូតដល់ថ្ងៃសុក្រសម្រាប់ការសម្រេចចិត្ត ខណៈខាងសាលានឹងត្រូវរៀបចំវិធានការអនាម័យ រក្សាគម្លាត ដើម្បីធានាសុវត្ថិភាពរបស់សិស្ស។

សូមជម្រាបថា ចំណែកក្រុមថ្នាក់សាកលវិទ្យាល័យវិញ បច្ចុប្បន្ននេះខាងសាលា ក៏បានស្នើមិនឲ្យនិស្សិតមានការជប់លៀង ឬដើរលេងផ្លូវឆ្ងាយ និងមិនមានការជួបជុំអ្នកនៅក្រៅសាលាជាដើម ដើម្បីកុំឲ្យមានការឆ្លងពីខាងក្រៅមកវិញ ដោយ៖ស តារា


ចែករំលែក៖