តាមរយៈរូបភាពមួយត្រូវបានគេបង្ហោះចែកចាយពេញហ្វេកប៊ុក ដែលបានបង្ហាញបុរសជនជាតិថៃមួយក្រុមនំាគ្នាទាញពស់ថ្លាន់មួយចេញពីឡានPickup មួយគ្រឿង តែទាញយ៉ាងណានូវតែមិនចេញ។ ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ដែលគេអះអាងថាជាជនជាតិខ្មែរដែលមកធ្វើការក្នុងទឹកដីនៃប្រទេសថៃ បានសស្ម័គ្រចិត្តជួយចាប់ពស់ថ្លាន់ដែលជាប់ក្នុងគ្រឿងម៉ាស៊ីនរថយន្តតូយូតា Pickup មួយគ្រឿងដោយប្រើវិធីបុរាណរបស់ដូនតាខ្មែរ។
បន្ទាប់ពីឃើញក្រុមសង្គ្រោះប្រើពេលច្រើនម៉ោងហើយនៅតែមិនអាចជួយបាន បុរសខ្មែរដែលជាពលករចំណាកស្រុកធ្វើការក្នុងក្រុមហ៊ុនខាងលើឈ្មោះរ៉ាទិត្យ បានស្ម័គ្រចិត្តចូលជួយដោយប្រើវិធីសាស្ត្របែបបុរាណខ្មែរ គឺប្រើមាត់ខាំកន្ទុយពស់។ ខាំកន្ទុយផង ទាញផង ស្រាប់តែអាចយកពស់នោះចេញមកភ្លាមបាន រួចក៏លែងពស់ទៅក្នុងព្រៃវិញ។វិធីនេះបានធ្វើឲ្យជនជាតិថៃជាច្រើនភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ព្រោះមិនដែលឃើញពីមុន។ ពួកគេបានហៅបុរសខ្មែរនេះ ជាវីរបុរសទៀតផង៕ ដោយ៖ សសម