ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះត្រួតពិនិត្យខារ៉ាអូខេ និងរង្គសាលបើកលួចលាក់ល្មើសការណែនាំ

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះត្រួតពិនិត្យខារ៉ាអូខេ និង រង្គសាលដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ ដែលប្រតិបត្តិការនេះធ្វើឡើងនាវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះត្រួតពិនិត្យ ខារ៉ាអូខេ BK និង រង្គសាលចតុមុខ មានទីតាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលល្មើសនឹងសេចក្តីណែនាំ មិនចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​-១៩តាមការណែនាំរបស់អាជ្ញាធរខណ្ឌ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថាក្រោយចុះណែនាំទាំងយប់រួច ជាគោលការណ៍លោកអភិបាលខណ្ឌដូនពេញនឹងហៅម្ចាស់ទីតាំងទាំង២មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញនាព្រឹកស្អែក។
ក្នុងករណីម្ចាស់ទីតាំងនៅតែមិនអនុវត្តតាមការណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមានដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្មនេះ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖