ប្រទេសវៀតណាម៖ នៅវៀតណាមគិតត្រឹមម៉ោង៨និង៣០ព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺ ១នាក់ ជាបុរស បានស្លាប់ ក្នុងវ័យ ៥៥ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាង ដែលធ្វើចំនួនឲ្យអ្នកស្លាប់កើនដល់ ១៧នាក់ហើយ។
សូមបញ្ជាក់ថា៖ នៅប្រទេសវៀតណាម គឺមាន៖
-មានអ្នកជំងឺ ១នាក់ ជាបុរស បានស្លាប់ ក្នុងវ័យ ៥៥ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាង។
-បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៣ នាក់ ទៀត មកពីក្រៅប្រទេស និងបានដាក់ដោយឡែកនៅទីក្រុងហៃហ្វុង។
– ចំនួនអ្នកឆ្លងសរុប ៨៦៦ នាក់
– កំពុងសម្រាកព្យាបាលចំនួន ៤៥០ នាក់
– និងស្លាប់ ១៧នាក់
– ករណីជាសះស្បើយសរុប ៣៩៩នាក់
ឯកម្ពុជា បានរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ មកពីក្រៅប្រទេស គឺជនជាតិចិន និងជនជាតិអាមេរិក៕
ដោយ៖ សិលា