ព័ត៌មានទាន់ហេតុការណ៍៖

ផ្កាអូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរក្នុងស្រុក

ចែករំលែក៖

ខេត្តសៀមរាប៖ អ្នកនាង ឡុង ស៊ូឡេង អ្នកគ្រប់គ្រងរមណីយដ្ឋានក្រវ៉ាន់សៀមរាប រ៉េស៊ីដេន ស្ថិតក្នុងភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានឲ្យដឹងថា ៖ ផ្កាអូស្មូ ជាប្រភេទផ្កានាំចូលមកពីប្រទេសចិន មានផ្ការីកចម្រុះពណ៌ដែលគួរឲ្យគយគន់ ហើយចាប់ពីរយៈពេលនៃការដាំ រហូតដល់មានអាយុបាន១ខែកន្លះ បានចេញជាផ្ការីកចម្រុះពណ៍ ប៉ុន្តែវាស្វិតទៅវិញក្នុងរយៈពេល៤ខែ ហើយមុននឹងទទួលបានលទ្ធផលដូចពេលនេះ គឺ បានដាំសាកល្បងចំនួនបីដងរួចមកហើយ ខណៈបច្ចុប្បន្ននេះ ផ្កាអូស្មូមិនទាន់រីកគ្រប់ដើមនៅឡើយនោះទេ ។

អ្នកនាង ឡុង ស៊ូឡេង បានឲ្យដឹងទៀតថា ៖ មូលហេតុដែលអ្នកស្រីបានជ្រើសរើសយកទីកន្លែងក្បែជើងភ្នំគូលែន សម្រាប់ការដាំផ្កាអូស្មូនេះ គឺស្របពេលដែលផ្កាអូស្មូនេះ បានចេញផ្ការីកចម្រុះពណ៍ផង គួបផ្សំនឹងទេសភាពធម្មជាតិព៌ណខៀវស្រងាត់ផងនោះ បានធ្វើឲ្យតំបន់នេះមានសម្រស់ស្រស់ត្រកាល កាន់តែមានភាពទាក់ទាញជាខ្លាំង ដែលជាទូទៅនៅថ្ងៃឈប់សម្រាក រួមទាំងថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យផង មានអ្នកទេសចរណ៍ក្នុងស្រុករាប់រយនាក់ បានទៅទស្សនាដោយមិនគិតថ្លៃ ប៉ុន្ដែនៅថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំនៅពាក់កណ្ដាលខែសីហាខាងមុខនេះ អាចនឹងដាក់លក់សំបុត្រសម្រាប់ការចូលទស្សនា ។

អ្នកនាង ឡុង ស៊ូឡេង បានឲ្យដឹងបន្ថែមទៀតថា រណីយដ្ឋានក្រវាន់សៀមរាប រ៉េស៊ីដេននេះ មានផ្ទៃដីជាង១រយហិកតា ហើយក្រៅពីផ្ទៃដីសម្រាប់ដាំផ្កាអូស្មូនេះ ក៏មានគម្រោងរៀបចំកន្លែងទេសចរណ៍ជាច្រើនទៀត រួមមាន ៖ ការដាំដើមត្រពាំងបាយជូរ , ការជីកព្រែកសម្រាប់ទូកទេសចរណ៍ និង ទីកន្លែងសម្រាប់បោះតង់ស្នាក់នៅជាដើម ដែលនឹងបើកឲ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២១ ៕

ប្រភព៖ ទទក


ចែករំលែក៖