ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានដ៏រន្ធត់ពីការគ្រោះថ្នាក់ចរាចរណ៍របស់ជនពិការគមខ្នងលោក នួន សារុន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ រងរបួសធ្ងន់ត្រូវវះកាត់យកគ្រាប់ភ្នែកម្ខាងចេញជាបន្ទាន់ និងដោយសារស្ថានភាពជនរងគ្រោះមានការលំបាកក្រខ្សត់ខ្លាំង ទើបលោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើការអំពាវនាវជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន រៃអង្គាសថវិកាពពីសប្បុរសជនតាមរបស់បណ្តាញសង្គម បានចំនួន សរុប ៣,១៦១ដុល្លាអាមេរិក និងប្រាក់រៀលបានចំនួន ១,៥៧០,០០០រៀល ដើម្បីយកទៅជួយសម្រាលការលំបាករបស់ជនពិការគមខ្នងលោក នួន សារុន។
ថវិកាសរុបទាំងអស់ខាងលើ ត្រូវបានលោក ឯម ច័ន្ទមករា ក្នុងនាមតំណាងសប្បុរជនទាំងអស់យកទៅជូនដល់ជនរងគ្រោះជនពិការគមខ្នងលោក នួន សារុន នៅមន្ទីពេទ្រកាលម៉េត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។
លោក ឯម ច័ន្ទមករា បានបង្ហាញពីក្តីរន្ធត់និងសង្វេគនិងបាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាសកម្មភាពជនពិការ និងសប្បុរសជនទាំងអស់ដែលមានក្តីអាណិតអាសូរជាទីបំផុតចំពោះលោក នួន សារុន ដែលពិការពីកំណើត រងគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ខ្លួនពិការភ្នែកម្ខាងបន្ថែមទៀត។
លោក នួន សារុន តាមរយៈលោក ឯម ច័ន្ទមករា បានលើកដៃថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានផ្តល់ក្តីស្រលាញ់ជួយឧបត្ថម្ភដល់គាត់ដើម្បីសម្រាលទុក្ខលំបាកបំផុតនៅពេលនេះ។ ជាមួយគ្នានេះលោក ឯម ច័ន្ទមករា ដ៏បានថ្លែងអំណរគុណនិងសូមជូនពរសប្បុរសជនទាំងអស់សូមជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា ការឈានដល់ការវះកាត់យកគ្រាប់ភ្នែកចេញនេះ គឺបន្ទាប់ពី សារុន បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសៅរ៍ ទី០៨ ខែសីហា កន្លងទៅ ដោយគេជិះម៉ូតូ បុកម៉ូតូ សារុន ពីខាងក្រោយ។ គ្រោះថ្នាក់បណ្តាលឱ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរត្រង់ភ្នែក។ នេះគឺជារឿងដ៏វិយោគនិងកម្សត់អាណោចអាធមពេកណាស់ទៅហើយសម្រាប់ លោក នួន សារុន ដែលកើតមកមានពិការភាពគមខ្នងហើយ តែពេលនេះទណ្ឌកម្មលោកិយតាមមកយាយីឆក់យកកែវភ្នែករបស់គាត់ម្ខាងថែមទៀត។
ខាងក្រោមនេះគឺជាបញ្ជីរាយនាមសប្បុរសជនដែលបានជួយឧបត្ថម្ភដល់ជនពិការគមខ្នងលោក នួន សារុន តាមរយៈលោក ឯម ច័ន្ទមករា៖
ល.រ នាមសប្បុរសជន ថវិកាគិតជាប្រាក់ដុល្លា ថវិកាគិតជាប្រាក់រៀល
១ ភោជនីយដ្ឋាន ឌឹដ្រាម ១០០០០០០ ៛
២ លោកជំទាវ អឿន សារ៉ន មុតខៀវ ៥០០០០០ ៛
៣ ឯកឧត្តម ប៉េង ពោធិ៍សា និង លោកជំទាវ ៣០០ $
៤ លោក យ៉ែម សង្វារវិចិត្រ និងភរិយា ២០០ $
៥ ឯកឧត្តម លឹម ជាវុត្ថា ១០០ $
៦ លោកមេធាវី លី រដ្ឋធី ១០០ $
៧ ឯកឧត្តម ពិត ករុណា ១០០ $
៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាង សុវណ្ណារិទ្ធ ១០០ $
៩ លោក ម៉ុក ច័ន្ទករុណា ១០០ $
១០ លោក សែម រតនា ១០០ $
១១ លោក ហិន រស់ ១០០ $
១២ លោក ហេង ស្រេង ១០០ $
១៣ លោក គឹម សុវណ្ណឌី ១០០ $
១៤ ឯកឧត្តម ងួន សុភ: ១០០ $
១៥ លោកជំទាវ ម៉ាលី សុជាតា ១០០ $
១៦ លោកមេធាវី កេត ច័ន្ទម៉ានីន ៥០ $
១៧ លោក ម៉ោង សំបូរ ៥០ $
១៨ ឯកឧត្តម ហាន កុសល ២០០០០ ៛
១៩ ឯកឧត្តម អ៊ុក កំពូល ៥០ $
២០ លោកមេធាវី សូ សុខប៊ុនថេត ៥០ $
២១ លោក LIM HORPOTH ៥០ $
២២ លោក Bun Vuthdiuka ៥០ $
២៣ លោកមេធាវី អុឹង កិរិយា ៥០ $
២៤ លោក ភី ណូ ៥០ $
២៥ ឯកឧត្តម ទេព ពុទ្ធា ៥០ $
២៦ លោក យៀប ម៉ាលីណូ ៥០ $
២៧ លោកជំទាវ ម៉ាន់ សុខុម ៥០ $
២៨ លោក តាំង ប៉េងម៉ាប់ ៥០ $
២៩ លោក ហែម សុភក្ត្រ ៥០ $
៣០ ឯកឧត្តម ខុម ផលលឿន ៥០ $
៣១ លោក សុខ សុមនា ៥០ $
៣២ លោក គិត សុផល ៥០ $
៣៣ លោក ទូច រដ្ឋា និងភរិយា ៥០ $
៣៤ លោក សរ ច័ន្ទដារ៉ា ៥០ $
៣៥ លោកស្រី អោ ដារ៉ាបុផ្ផា ៥០ $
៣៦ លោក ស្រួច ស្រង់ ៣០ $
៣៧ លោក ប៊ុន វុទ្ធី ៣០ $
៣៨ ព្រះតេជគុណ អុល អេង ២៥ $
៣៩ កញ្ញា ស៊ិន សុផលដានីតា ២៥ $
៤០ លោក ញាណ សច្ចៈ ២៥ $
៤១ តន្ត្រីករ ព្រំ រដ្ឋា ២០ $
៤២ តន្ត្រីករ សយ តុលា ២០ $
៤៣ លោក ផន រីម ២០ $
៤៤ កញ្ញា ទៀង បញ្ញា ២០ $
៤៥ លោកស្រី មាស រត្ថា ២០ $
៤៦ លោក ពេជ្រ សេរី ២០ $
៤៧ លោក ជូ ជឿន ២០ $
៤៨ លោក សុង សិទ្ធ ២០$ ២០ $
៤៩ ឡាត វណ្ណៈ ២០ $
៥០ លោក ហេង សុវណ្ណរ៉ា ២០ $
៥១ កញ្ញា Kelli ១៥ $
៥២ លោក មុី សាមិត្ត ១៥ $
៥៣ លោក ឯម ចន្ថា ៥០០០០៛
៥៤ លោក កាន់ សុភា ១០$
៥៥ កញ្ញា ពេជ្រ រ៉ាលីន ១០ $
៥៦ លោក ហែម វិច្ឆិកាណុន ១០ $
៥៧ លោក ស៊ុច សុវណ្ណា ១០ $
៥៨ លោក ម៉ម វិបុត្រ ១០ $
៥៩ លោក ឈួន រាសី ១០ $
៦០ លោក វុឌ្ឍី បញ្ញារិទ្ធិ ១០ $
៦១ លោក ចាន់ សារិន ១០ $
៦២ លោក សោម សុថាច ១០ $
៦៣ លោក ព្រំ ចាន់ដារ៉ា ១០ $
៦៤ លោក សុក ហៀង ១០ $
៦៥ លោកស្រី ញឹក បូរីន ១០ $
៦៦ លោកស្រី ហេង ស៊ីវអ៊េង ១០$
៦៧ លោក កេត បូរ៉ាមី ១០ $
៦៨ លោក កែវ ច័ន្ទឧត្តម ១០ $
៦៩ លោក សក្តិ បូរិទ្ធ ១០ $
៧០ លោក ចាន់ ជ័យរិទ្ធ ១០ $
៧១ លោក នន់ សុវណ្ណ ១០ $
៧២ លោក ប៉ាន់ សុធា ១០ $
៧៣ លោក ជួង កុម្ភៈ ១០ $
៧៤ លោក ញ៉ុត សុភឿន ១០ $
៧៥ លោកស្រី ផូ ផាឡែន ១០ $
៧៦ លោកស្រី ស្រុី ចាន់ឌីណា ១០$
៧៧ លោក ទូច ប៊ុនណារ៉ា ៦ $
៧៨ កញ្ញា ធឿន ផល្លា ៥ $
៧៩ បង នូ មុីស្រៀង ៥ $
សរុប ៣,១៦១$ ១,៥៧០,០០០៛៕
ដោយ៖ សុខ ខេមរា