ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌប្ញស្សីកែវ បន្តចុះពិនិត្យ ហាងខារ៉ាអូខេ ដែលកំពុងប្រែក្លាយជាភោជនីយដ្ឋាន ៦កន្លែង ក្នុង សង្កាត់គីឡូម៉ែត្រលេខ៦ និងបន្តរហូតដល់សង្កាត់ស្វាយប៉ាក

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការដឹកនាំរបស់ ថ្នាក់ដឹកនាំលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នាយប់ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្រោមឱវាទដោយមានលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមានការចូលរួមពី ប្រធាន អនុប្រធាន មន្រ្តីរាជការ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងសណ្តាប់ធ្នាប់ខណ្ឌ បានចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេ(KTV) ចំនួន ៦កន្លែង ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ 

ជាលទ្ធផល ទីតាំងខារ៉ាអូខេ(KTV) ចំនួន ៦កន្លែងនោះ បានបើកដំណើរការជាធម្មតា មានលក្ខណៈជាភោជនីយដ្ឋានវិញ។

 ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារ នឹងទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងការចុះពិនិត្យទីតាំងខាងលើនេះបើសិនម្ចាស់ហ៊ានលួចបើកដំណើរការខារ៉ាអូខេនិងបិទតែម្តង៕ដោយ៖អរុណរះ


ចែករំលែក៖