ភ្នំពេញ៖បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះ គឺ បានរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត ខណៈព្យាបាលជាសះស្បើយចំនួន៣នាក់ ។
ក្រសួងសុខាភិបាល បង្ហាញថា បុរសទាំង៤នាក់ ដែលទើបរកឃើញផ្ទុកវីរុសកូវីដ-១៩ គឺ ៣នាក់ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និង បញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និង ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី និង បុរសម្នាក់ទៀត គឺ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ។
បើតាមក្រសួងសុខាភិបាល អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋនិងឯកជន មានចំនួនសរុប៤៩នាក់ ៕ ដោយ៖ចេស្តា