កីឡអន្តរជាតិ៖ កីឡាករសញ្ជាតិដាណឺម៉ាក Pierre-Emile Hojbjerg បានចុះហត្ថលេខាលើកិច្ចសន្យា៥ឆ្នាំជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur ។
ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះបានចំណាយពេល៤ឆ្នាំនៅក្លិប Southampton បន្ទាប់ពីផ្លាស់មកពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich កាលពីឆ្នាំ២០១៦ហើយបច្ចុប្បន្នត្រូវក្លិបមាន់ខ្នាយមាសចុះកិច្ចព្រមព្រៀងទិញយកសម្រាប់ រដូវកាលក្រោយ។
កីឡាករ Hojbjerg បាននិយាយថា “ខ្ញុំគិតថា Spurs មានកីឡាករឆ្នើមអ្នកចាត់ការឆ្នើម ការរៀបចំដ៏អស្ចារ្យ ហើយខ្ញុំមានអារម្មណ៍ថាមានសំណាង និងមានមោទនភាពដែលបានក្លាយជាផ្នែកមួយជាមួយក្លិបនេះ។ ខ្ញុំចង់ផ្តល់អ្វីគ្រប់យ៉ាងរបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏ចង់រៀនច្រើនដែរ” ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានឲ្យដឹងថា កីឡាករ Hojbjerg បានក្លាយជាការចុះហត្ថលេខាដំបូងនៅរដូវក្តៅរបស់លោក Jose Mourinho ក្នុងតម្លៃប្រហែល១៥លានផោន (ប្រហែល១៩,៥៨លានដុល្លារអាមេរិក) ៕ដោយ៖ភារៈ