ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈដ្ឋានទូទៅចង់ឃើញការអនុវត្តបណ្ដឹងអាជ្ញាទៅលើក្រុមហ៊ុន លោកឧកញ៉ា ឡាយ ប៊ុនប៉ា ករណីបាក់ដងស្ទួចស្លាប់និងរបួសមនុស្ស៩នាក់ នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ មហាជនកំពុងតែចង់ឃើញវិធានការរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងវិធានការរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ស្ថាប័នតុលាការ អនុវត្តបណ្ដឹងអាជ្ញា ទៅលើ ក្រុមហ៊ុនលក់ផ្ទះល្វែងនៅក្រុងប៉ោយប៉ែតដែលមានយីហោ ( ដឹ ផាក ស៊ីធីប៉ោយប៉ែត ) ជារបស់លោក ឧកញ៉ា ឡាយ ប៊ុនប៉ា ដែលកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានការធ្វេសប្រហែសបានធ្វើអោយមនុស្សស្លាប់ ៥នាក់ និងរបួស៤នាក់។

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមជាង និងកម្មករ បានស្ទូចផ្ទាំងថ្មមួយផ្ទាំងដ៏ធំដែលមានកម្ពស់ប្រហែលជា៣ទៅ៤ម៉ែត្រ និងទទឹងប្រហែលជា៣ម៉ែត្រ ឡើងលើខ្ពស់ ក្នុងវេលានោះ ក៏ស្រាប់តែដួលរលំដងសន្ទូចធ្លាក់មកលើផ្ទះប្រជាពលរដ្ឋដែលរស់នៅជាប់នឹងរបងក្រុមហ៊ុន ( ដឹ ផាក សុីធីប៉ោយប៉ែត ) បណ្តាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ ០៤នាក់ ព្រមទាំងខូចខាតផ្ទះប្រជាពលរដ្ឋមួយចំនួន។

អ្នកស្លាប់ទាំង៥នាក់ មាន៖
១- ឈ្មោះ ឈាន ហង ភេទស្រី កើតឆ្នាំ១៩៧១
២- ឈ្មោះ ចៅ លឺ ភេទស្រី កើតឆ្នាំ១៩៧០

៣- សេង មុយគា ភេទស្រី កើតឆ្នាំ១៩៦៣

៤- ឈ្មោះ យាយ ឡឹក ភេទស្រី អាយុ៦៦ឆ្នាំ
៥- ឌឹម ស្រី ណាក់ ភេទស្រី អាយុ៣៦ឆ្នាំ ។

ចំណែកអ្នករងរបួស មាន៖
១- ឈ្មោះ កា សុមាមេន ,
២- ខាន់ ចាន់ឌី ភេទស្រី ,
៣- ធី តា

៤- សៅ រិទ្ធ ។

ទីតាំងកើតហេតុ បណ្ដាលឲ្យស្លាប់និងរងរបួសច្រើននាក់នេះ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៥ ។
ក្នុងករណីខាងលើអង្គភាព«នគរដ្រេហ្គន» មិនអាចសុំការបំភ្លឺបានទេពីលោក ឧកញ៉ា ឡាយ ប៊ុនប៉ា ម្ចាស់ក្រុមហ៊ុនលក់ផ្ទះល្វែងនៅក្រុងប៉ោយប៉ែតដែលមានយីហោ ( ដឹ ផាក ស៊ីធីប៉ោយប៉ែត ) នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ៕

ដោយ៖សិលា


ចែករំលែក៖