ព័ត៌មានទាន់ហេតុការណ៍៖

អាយុវែង!! តូចចិត្តតិចតួចក្នុងគ្រួសារជិះម៉ូតូមកលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យផ្អើលប្រជាពលរដ្ឋជួយទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ខណៈបុរសម្នាក់មានវិបត្តិក្នុងគ្រួសារបន្តិចបន្តួចជិះម៉ូតូមួយគ្រឿងមកប៉ុនប៉ងលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យតែមិនបានសម្រេចត្រូវបងប្អូនប្រជាពលរដ្ឋជួយទាន់ កាលពីវេលាម៉ោង៨ យប់ថ្ងៃទី១៣ខែសីហាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២៧២ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

​ យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមដងផ្លូវលេខ២៧១ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ម៉ូតូរួចឡើងលើបង្កាន់ដៃស្ពានប៉ុនប៉ងលោតសម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញទាន់ចុះទៅជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ហើយបាននាំជនរងគ្រោះមកក្រោមស្ពានធ្វើការសួរនាំហើយជនរងគ្រោះបានឆ្លើយប្រាប់ថាគាត់មានវិបត្តិក្នុងគ្រួសារបន្តិចបន្តួច រួចហើយអ្នកជួយសង្គ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការសួរនាំបុរសខាងលើរួចក៏បានទំនាក់ទំនងទៅសាច់ញាតិឱ្យមកយកជនរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖