ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រកំពុងបេីកជាន់ហ្វ្រ័ងបន្ថយល្បឿនត្រូវរថយន្តហ៊ីយ៉ាន់ដាយមកពីក្រោយបុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់បេីករថយន្តហាយឡេនឌ័រនិងមាននារីម្នាក់ទៀតរួមដំណេីរជាមួយខណៈកំពុងបើកសុខៗក៏ជាន់ហ្វ្រ័ងបន្ថយល្បឿនស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមកពីក្រោយជ្រុលមកបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចជិតមន្ទីរពេទ្យឯករាជ្យ១​ តាមបណ្តោយផ្លូវចោមចៅ​ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់បេីករថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ- 9747 រួមដំណេីរជាមួយនារីម្នាក់ទៀត​តាមបណ្តោយផ្លូវចោមចៅ​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏ជាន់ហ្វ្រ័ងបន្ថយល្បឿនភ្លាមនោះស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ​ដឹកទំនិញ ពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ​3A-5547 ធ្វេីដំណេីរមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់កីជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកេីតហេតុដោយសារការសម្របសម្រួលគ្នាមិនត្រូវទេីបសម្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប៕ ដោយ៖ សុខាសែនជ័យ


ចែករំលែក៖