ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ដែលមានបំណងធ្វើដំណើរទៅកម្ពុជាអោយបានជ្រាបថា សម្រាប់ជនបរទេសទាំងអស់ ដែលបានចូលប្រទេសកម្ពុជាតាមជើងយន្តហោះដែលមិនមានអ្នកដំណើរណាម្នាក់មានកើត ជំងឺកូវីដ-១៩ ។ នេះយើងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលអង្គភាព «នគរដ្រេហ្គន» ទទួលបាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
ហើយមានគោលបំណងត្រឡប់ទៅប្រទេសរបស់ខ្លួនវិញមុនរយៈពេល ១៤ថ្ងៃ នៃការធ្វើចត្តាឡីស័កដោយខ្លួនឯង អ្នកទាំងនោះអាចត្រឡប់ទៅប្រទេសរបស់ខ្លួនវិញបាន តែត្រូវ តម្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
១- ត្រូវរាយការណ៍ទៅក្រសួងសុខាភិបាលពីកាលបរិច្ឆេទនៃការចាកចេញ
២-ត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុននៅអាជ្ញាធរសុខាភិបាលដែលមានការទទួលស្គាល់ត្រឹមត្រូវដោយបង្ហាញថាអ្នកទាំងនោះមានលទ្ធផលតេស្តអវិជ្ជមាននៃជំងឺកូវីដ១៩ មុនពេលធ្វើដំណើរចាកចេញពីកម្ពុជាវិញ។ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងមន្ត្រីទំនាក់ទំនង និងអាសយដ្ឋានធ្វើតេស្តរកមេរោគកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោម៖
-មន្ត្រីទំនាក់ទំនង៖ វេជ្ជបណ្ឌិត ស៊ុន វិនតាក់
ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល លេខទូរស័ព្ទ៖ (+855) 077 939 598
-វិទ្យាស្ថានជាតិនៃសុខភាពសាធារណៈ(ទីតាំងនៅខាងក្រោយក្រសួងសុខាភិបាល) ផ្ទះលេខ ៨០ មហាវិថីសម្តេច ប៉ែន នុត (២៨៩) សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព៕
ដោយ៖ សុខ ខេមរា