ប្រទេសវៀតណាម៖ នៅវៀតណាម មានអ្នកជំងឺ ១នាក់ បានស្លាប់ ជាស្រី្តក្នុងវ័យ ៦១ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាំង ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់២១នាក់។
សូមបញ្ជាក់ថា៖ វៀតណាម គិតត្រឹមព្រឹកថ្ងៃសុក្រទី ១៤ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៦នាក់ ទៀត ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ មាន នៅខេត្តក្វាងណាម ៣នាក់ និងហៃហ្សឺង ៣នាក់។
-មានអ្នកជំងឺ ១នាក់ បានស្លាប់ ជាស្រី្តក្នុងវ័យ ៦១ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាំង ព្រឹកនេះ។
-ករណីជាសះស្បើយចំនួន ៤ នាក់។
– ចំនួនអ្នកឆ្លងសរុបបានកើនដល់ ៩១១ នាក់
– កំពុងសម្រាកព្យាបាលចំនួន ៤៦៥ នាក់
– និងស្លាប់កើនដល់ ២១ នាក់
– ករណីជាសះស្បើយសរុប ៤២៥ នាក់
– នៅសល់ជាង ១៣ ម៉ឺន នាក់ កំពុងដាក់ដោយឡែក។
សំគាល់៖ គិតពីថ្ងៃទី ២៥ កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៤៣៤ នៅ១៦ ខេត្តនិងក្រុង។ ក្នុងនោះមាន៖ ដាណាំងមានករណីឆ្លងសរុបចំនួន ៣១០, ខេត្តក្វាងណាម ៨៤, ទីក្រុងហូជីមិញ ៨, ទីក្រុងហាណូយ ៨ (នាំចូល១), ក្វាងទ្រី ៧, ខេត្តបាក់ហ្សាង ៦, ក្វាងង៉ៃ ៥, ឡាងសឺន ៤, ហៃហ្សឺង ៤, ដាក់ឡាក់ ៣, ដុងណៃ ២, ខេត្តថៃប៊ិញ ១, ហាណាម ១, ថាញ់ហ៊រ ១, ខាញ់ហ៊រ ១ នាក់ និងបាក់លៀវ ១នាក់៕
ដោយ៖សិលា