ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ដាំទឹកលើចង្រ្កានចោលផ្ទុះកំប៉ុងហ្គាសក្លាយជាអគ្គិភ័យឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ផ្ទះឈើមួយខ្នងមាន ទំហំ ៥,៥០ម៉ែត្រ គុណនិង៧ម៉ែត្រ  ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ខណ:ម្ចាស់មិននៅផ្ទះបិទទ្វារផ្ទះចេញទៅក្រៅមួយភ្លែតហើយភ្លេចបិទចង្រ្កានហ្គាស  បណ្តាលឲ្យផ្ទុះហ្គាសក្លាយជាអគ្គិភ័យពេញបន្ទុក។

  ករណីអគ្គិភ័យនេះបានកើតឡើង   វេលាម៉ោង ៨និង១៤នាទីយប់  ថ្ងៃទី១៣ ខែ សីហាឆ្នាំ២០២០ ស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ផ្ទះនេះជាកម្មសិទិ្ធរបស់ម្ចាស់ឈ្មោះ ហ៊ន ហ៊ីន ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ឌិន សាមន អាយុ ៣៥ឆ្នាំ ដែលធ្វើអំពីឈើ (ផ្ទាល់ដី) ទំហំ០៥,៥មx ៧មដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្នុងករណីនេះមានការខូចខាតរួម៖

-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ ៥,៥មx ៧ម

-គ្រែឈើចំនួន ១

-ទូឈើចំនួន ១

-តុក្តាមូលចំនួន ២០ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទៀត ។

ម្ចាស់ផ្ទះអះអាងថាមូលហេតុ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសពេលគាត់ដាក់ដាំទឹកចោលលើចង្រ្កានហើយទៅផ្ទះអ្នកជិតខាងមួយភ្លែត។

ចំណែកសមត្ថកិច្ចជំនាញអះអាងថាគ្រោះអគ្គិភ័យនេះមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក បានចេញអន្តរាគមន៍ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ស្មើនិង ០៨ម៉ែត្រគូប និងមានកម្លាំងអន្តរាគមន៍ពន្លត់ចំនួន ១៥នាក់ ប្រជាការពារនិងប្រជាពលរដ្ឋចំនួន ១៧នាក់ចូលរួមផងដែរ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖