ភ្នំពេញ៖ មុននេះបន្តិច..! នៅរសៀលថ្ងៃទី១៤ ខែសីហា លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ «លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានឃាត់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ»។
សូមបញ្ជាក់ថា លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ បានប្រព្រឹត្តបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការណ៍ពិតលើបញ្ហាព្រំដែន ខណៈប្រទេសជាតិគិតរឿងព្រំដែន និងប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩។
បច្ចុប្បន្នលោក សួង សុភ័ណ្ឌ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ហើយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងជូនព័ត៌មានលម្អិតនាពេលក្រោយទៀត។ នេះជាការថ្លែងបញ្ជាក់ពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ដោយ៖ សុខ ខេមរា