ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡឺ ខាភៀវ(Le Kha Pieu) អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ លោក ឡឺ ខាភៀវ បានទទួលមរណភាព កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ៕
ដោយ៖ សិលា