ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក យឹម លាង មានភារកិច្ចចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ចុះបេសកកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង និងខេត្ដប៉ៃលិន។ នេះបើយោងតាម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឱ្យកាន់តួនាទី ភារកិច្ចនេះ។
សូមបញ្ជាក់ថា ៖ ក្នុងលិខិត នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានចាត់ឲ្យនាយនគរបាល ៤រូបទៀតផងដែរ ដើម្បីអមដំណើរ លោកឧត្តមសេនីយ៍ឯក យឹម លាង ក្នុងនោះរួមមាន៖
ទី១-ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាអនុប្រធាន។
ទី២-ឧត្តមសេនីយ៍ ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាសមាជិក។
ទី៣-ឧត្តមសេនីយ៍ទោ អ៊ឹង ដារ៉េត ប្រធានអង្គភាពអន្ដរាគមន៍ ជាសមាជិក។
ទី៤-ឧត្តមសេនីយ៍ត្រី ហឿន វីណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាសមាជិក។
នេះតាមយោងលិខិតចាត់បញ្ជូន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ០១០ ល.ប.ក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕

ដោយ៖សិលា


ចែករំលែក៖