ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវក្រើនរំលឹកឲ្យមន្ត្រីក្រោមឱវាទទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញះ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងសាលាខណ្ឌឫស្សីកែវ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានលើកឡើងថា វីរុសកូវីដ-១៩វាអត់ស្គាល់ចៅហ្វាយខណ្ ខឬប្រធានក្រុមប្រឹក្សានោះទេ ប្រសិនបើយើងទាំងអស់គ្នាមិនប្រយ័ត្ននោះ។
លោកជា ពិសីលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកមន្ត្រីរាជការចំណុះឲ្យសាលាខណ្ឌឫស្សីកែវមុនឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧ សីហា ដល់ថ្ងៃទី២១ ឆ្នាំ២០២០។
នៅអំឡុងពេលឈប់សម្រាកការងារនេះមន្ត្រីរាជការកម្មករនិយោជិតអាចនឹងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើតនិងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានឬទីតាំងទេសចរណ៍នានាទូទាំងប្រទេសកម្ពជា។
ក្នុងស្មារតីនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាស្នាក់នៅនិងសេវាកម្សាន្តក៏ដូចជាការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ស្ថិរភាពសង្គមសុខភាពសាធារណៈនិងចូលរួមក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យើងត្រូវតែអនុវត្តឱ្យបានមុឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកជា ពិសីបានអានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋរបស់យើងក្នុងមូលដ្ឋាន។
លោកបានបន្តទៀតថា ចំពោះទីតាំងសប្បាយភាពដូចជាក្លិបខារ៉ាអូខេមិនអនុញ្ញាតឲ្យបើកននោះទេ លើកលែងតែមានបទបញ្ជាជាថ្មីពីថ្នាក់លើ។
បន្ទាប់ពីសំណេះសំណេះសំណាលជាមួយបុគ្គលិកមន្ត្រីរាជការនៃសាលាខណ្ឌឫស្សីកែវរួចមក លោក ជា ពិសីបានផ្តល់នូវអង្ករនិងថវិកាជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌផងដែរ៕

ដោយ៖  អរុណរះ


ចែករំលែក៖