ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ទូច ស្រីលក្ខណ៍ព្រមទម្លាយរឿងបែកស្វាមីហើយព្រោះតែមានមនុស្សទី៣

ចែករំលែក៖

     ភ្នំពេញ៖ កើតទុក្ខគ្រាំគ្រាអស់ជាច្រើនឆ្នាំ ពេលនេះ​តារាសម្តែង និងចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ចាប់ផ្តើមទម្លាយការពិតនៅពីក្រោយការបែកបាក់ស្វាមីជាជនបរទេសនោះហើយ។

នាងថាការពិតព្រោះមានអ្នកទីបីទើបនាងនិងអតីតស្វាមីលែងលះគ្នា

មិនអាចទ្រាំនិងពាក្យចោទជជីកសួរពីអ្នករួមអាជីព និងសាច់ញាតិបានទៀតនោះ ពេលនេះ តារាចម្រៀង ទូច ស្រីលក្ខណ៍បានដាច់ចិត្តបញ្ជាក់រឿងរ៉ាវខ្លះនៅពីក្រោយការចែកផ្លូវគ្នាដើរជាមួយស្វាមី។ពេលកន្លងទៅនាងមិនដែលរំលឹក ឬទម្លាយអ្វីស៊ីជម្រៅពាក់ព័ន្ធជីវិតគូរដែលបែកបាក់ ឲ្យមហាជនបានដឹងឡើយ បានត្រឹមសម្រក់ទឹកភ្នែកជាច្រើនលើកច្រើនសារឲ្យមហាជនបានឃើញដោយគ្រាន់តែបង្ហើបថាដោយសារទ្រាំរស់នៅជាមួយគ្នាទៀតលែងបានទើបសម្រេចចិត្តផ្តិតមេដៃលែងលះតាមសំណើររបស់អតីតស្វាមី។ តារាស្រីរូបនេះបានដាច់ចិត្តបង្ហោះសារដែលបញ្ជាក់យ៉ាងច្បាស់ថាពិតជាមានអ្នកទីបីជ្រៀតជ្រែកទើបធ្វើឲ្យជីវិតគ្រួសាររបស់នាងមានបញ្ហារហូតឈានដល់ការបែកបាក់ដូចសព្វថ្ងៃ។

អ្នកនាងលើកឡើងថាប្អូនពៅរបស់នាងតែងតែសួរនាងថាហេតុអីបានជានាងអាចឈរបានទាំងគេបានឆក់យកអតីតគ្រួសាររបស់នាងហើយនាងនៅតែមិនតបត។ នាងថា ប្រុសដែរថ្លៃគឺគ្មានថ្ងៃធ្វើអេាយប្រពន្ធខ្លួនទឹកភ្នែកស្រែករកប្តីរាល់យប់រូបនាងសុខចិត្តដេកឱបទុក្ខជាច្រើនឆ្នាំរង់ចាំបើកទ្វារឲ្យគេជាប្តី ទាំងនាងមិនដែលបង្កការរំខានបំផ្លាញទ្រព្យក្នុងគ្រួសារស្របពេលដែលមានការរិះគន់និងបរិហាកេរនាងទាំងបំពានបំផ្លាញផ្លូវចិត្ត។ នាងថាអតីតស្វាមីគេងឱបមនុស្សស្រីថ្មីទាំងមិនដែលទំនាក់ទំនងរកកូន និងគ្មានផ្តល់ប្រាក់សូម្បីមួយសេន ។ នាងបានបន់ស្រន់កុំឲ្យជួបនឹងរឿងទុក្ខសោកបែបនេះបន្តទៀតក្នុងជីវិត។ ដើម្បីបន្លប់ទុក្ខជាញឹកញាប់គេឃើញនាងតែងបង្ហាញសកម្មភាពជីវិតប្រចាំថ្ងៃ២នាក់កូនប្រុសយ៉ាងមានសុភមង្គល ប្រកបដោយស្នាមញញឹមតែគ្មាននរណាម្នាក់ដឹងពីជម្រៅចិត្តដ៏ឈឺចាប់របស់នាងនោះឡើយ។នាងបានផ្លាស់ប្តូរស្ទីលសក់ខ្លីដូចតារាបរទេសល្បីៗ និងហាត់ប្រាណខ្លាំងជាពីមុនទៅទៀត ធ្វើឲ្យមហាជនជាច្រើនមើលទៅនាងហាក់រឹងមាំ ដូចគ្មានបញ្ហាអ្វី។

គួរបញ្ជាក់ដែរថា តារាចម្រៀង ទូច ស្រីលក្ខណ៍ បានរៀបការជាមួយស្វាមីជនជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេន ចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ។ នាងទទួលបានចំណងដៃកូនប្រុសវ័យ៥ឆ្នាំម្នាក់ក្នុងបន្ទុកនាពេលបច្ចុប្បន្ន៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖