ភ្នំពេញ៖ ក្រសួងសុខាភិបាល បានផលិតខិត្តប័ណ្ណ ជាសារអប់រំដ៏សំខាន់ៗ ដែលមានចំណងជើងថា «រស់នៅធម្មតា តាមបែបគន្លងថ្មី» ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានដឹង និងអនុវត្តន៍នូវរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ខ្លួន បង្ការការពារនូវជំងឺកូវីដ១៩។ នេះបើយោងតាម គំនូរសារអប់រំ ចំនួន៧សន្លឹក ដែលលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើចូលឱ្យអ្នកសារព័ត៌មាន តាមប្រព័ន្ធ Telegram ក្នុងគ្រុបនីមួយៗ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក នាំគ្នាការពារការចម្លងវីរុសកូវីដ-១៩ តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល នាឱកាសឈប់សម្រាកយូរខាងមុខនេះផង និងនៅគ្រប់ពេលវេលា គ្រប់កាលទេស: និងគ្រប់ទីកន្លែង កុំឲ្យមានការចម្លងចូលក្នុងសហគមន៌យេីង។ សុំជូនសារអប់រំសុខភាព មានដូចខាងក្រោមនេះ ៖
ដោយ៖ សុខ ខេមរា